ប្លែកៗ
ការសិក្សា៖ មនុស្សរស់នៅ ម៉ិចស៊ិក សព្វថ្ងៃធ្លាប់ផ្សងព្រេង ក្នុងរូងភ្នំដ៏គ្រោះថ្នាក់ដើម្បីស្វែងរក រ៉ែពណ៌ទងដែងអាយុកាល ១២,០០០ ឆ្នាំមុនធ្វើជាថ្នាំ
ម៉ិកស៊ិក៖ការសិក្សាមួយបានបង្ហាញថា ប្រជាជនដំបូងនៃឧបទ្វីប Yucatan នៅប្រទេសម៉ិកស៊ិក បានប្រថុយជីវិតរបស់ពួកគេចូលទៅនឹងរូងភ្នំសម្រាប់ជីកយករ៉ែ ដែលជាសារធាតុដើមអាចប្រើក្នុងថ្នាំសម្លាប់មេរោគ ឡេការពារកម្ដៅថ្ងៃ និងថ្នាំសម្លាប់សត្វល្អិតចង្រៃកាលពី ១២,០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រ៉ែក្រហមមានតម្លៃខ្ពស់នៅក្នុង អរិយធម៌បុរាណ គឺជាសារធាតុពណ៌ហើយវាក៏ត្រូវបានគេជឿថា ត្រូវបានគេប្រើជាថ្នាំសម្លាប់មេរោគឡេការពារកម្តៅថ្ងៃ និងថ្នាំជ្រាបទឹក។ រូងភ្នំជាបន្តបន្ទាប់នៅឧបទ្វីបYucatánកោះ Quintana Roo ប្រទេសម៉ិកស៊ិក ដែលបច្ចុប្បន្នស្ថិតនៅ ក្រោមទឹកត្រូវបានគេស្គាល់ជាយូរមសម្រាប់អ្នកមុជទឹក ហើយពួកគេបង្សស់ទុកនូវគ្រោងឆ្អឹងនៃជនជាតិ...