ព័ត៌មានអន្តរជាតិ

ទីបំផុត ឥណ្ឌា និងចិន ឯកភាពគ្នា ដកទ័ពរៀងៗខ្លួន ពីតំបន់ជម្លោះនៅព្រំដែន ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន

បរទេស៖ កងទ័ពមកពីប្រទេសទាំងពីរ ឥណ្ឌានិងចិន បានប្រឈមមុខដាក់គ្នា ដោយភាពតានតឹងជាបន្តបន្ទាប់ រហូតដល់មានការប្រយុទ្ធ ដោយប្រើដៃជើង ចាប់តាំងពីខែឧសភា លើតំបន់ជម្លោះ Pangong Lake ដែលនៅចម្លោះតំបន់ Ladakh និងតំបន់ស្វយ័តទីបេ និងទឹកដីនៅជិតព្រំដែន រវាងទីបេ និង Sikkim ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេស នៃប្រទេសទាំងពីរ បានបញ្ជាក់នៅថ្ងៃចន្ទថា ប្រទេសចិននិងឥណ្ឌា បានព្រមព្រៀងគ្នា ដើម្បីធានាឱ្យមាន ការផ្តាច់កងទ័ពទាំងស្រុង (ដកទ័ព) នៅក្នុងតំបន់ព្រំដែន ដែលមានវិវាទ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី បានពិភាក្សាអំពីបញ្ហានេះ តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ដោយចូលរួមក្នុង“ ការផ្លាស់ប្តូរទស្សនៈគ្នា ដោយស្មោះត្រង់និងស៊ីជម្រៅ” និងយល់ព្រម ចំពោះការកាត់ផ្តាច់កងទ័ពព្រំដែន នៅតាមបណ្តោយ ខ្សែនៃការត្រួតពិនិត្យជាក់ស្តែង ដែលជាព្រំដែនរវាងប្រទេសទាំងពីរ ដែលបានកើតឡើងតាំងពីសង្គ្រាមចិន – ឥណ្ឌាឆ្នាំ ១៩៦២ ។

យោងតាមសេចក្តីថ្លែងការរបស់ឥណ្ឌា អំពីវិធានការ ដែលបានព្រមព្រៀងគ្នានោះ ភាគីទាំងពីរបានប្តេជ្ញាធានា ឱ្យមានការផ្តាច់កងទ័ពពេញលេញ នៅតាមបណ្តោយ LAC និងការដកថយចេញ ពីតំបន់ព្រំដែនឥណ្ឌា – ចិន សម្រាប់ការស្តារសន្តិភាពពេញលេញ និងតម្លាភាពឡើងវិញ។
លើសពីនេះទៀត ភាគីទាំងសងខាង បានព្រមព្រៀងគ្នា“ បញ្ចប់ដំណើរការផ្តាច់ទំនាក់ទំនង ដែលកំពុងបន្តនៅតាមបណ្តោយ LAC យ៉ាងឆាប់រហ័ស” និង“ ធានាឱ្យមានភាពតានតឹងជាជំហានៗ និង បន្ថយភាពតានតឹង នៅក្នុងតំបន់ព្រំដែនទៀតផង៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top