យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ឱ្យរក្សាសន្ទុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោកអគ្គលេខាធិការ បានឲ្យដឹង នៅពេលបើកកិច្ចប្រជុំនិម្មិតថា “យើងចាំបាច់ត្រូវរក្សាសន្ទុះ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម។ នេះរួមបញ្ចូលការបន្តវិនិយោគ លើសមត្ថភាពជាតិ ប្រឆាំងភេរវកម្មថ្នាក់តំបន់ និងពិភពលោកជាពិសេស សម្រាប់ប្រទេស ដែលត្រូវការជំនួយបំផុត” ។
សប្តាហ៍ប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១០ ខែកក្កដា និងត្រូវបានកោះប្រជុំ ក្រោមប្រធានបទ “យុទ្ធសាស្ត្រប្រឈម និងជាក់ស្តែង នៃការប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងបរិស្ថានរាតត្បាតសកល” ។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថា“ យើងត្រូវតាមដានយ៉ាងដិត ដល់នូវការវិវត្ត នៃការគំរាមកំហែងភេរវកម្ម និងនិន្នាការវិវឌ្ឍ និងមានភាពច្នៃប្រឌិត នៅក្នុងការឆ្លើយតបរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា

