ព្រឹត្តិការណ៍
កាល១៦.០០០ ឆ្នាំមនុស្សបុរាណ ស៊ីបេរីចម្អិន ធ្វើសាច់ត្រី និងខួរឆ្អឹងខ្នងក្តៅៗ ដើម្បីជួយពួកគេឲ្យរួចផុត ពីរដូវលំបាកបំផុត នៃយុគសម័យទឹកកក
រុស្ស៊ី៖ការធ្វើម្ហូបប្រចាំថ្ងៃរបស់ មនុស្សសម័យបុរាណកាលពី ១៦,០០០ ឆ្នាំមុនមានភាពកខ្វក់ដោយបង្ហាញថា អ្នកប្រមាញ់ស៊ីបេរីបាន ចម្អិនអាហារសាច់ធ្វើអំពីត្រីសាម៉ុង និងខួរឆ្អឹងក្តៅដើម្បីជួយពួកគេឲ្យរួចជីវិត រដូវត្រជាក់ខ្លាំងដែលជារដូវ ពិបាកបំផុតនៃយុគសម័យទឹកកក បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានវិភាគខ្លាញ់ពីបុរាណ ត្រូវបានរក្សាទុកនៅលើផើងផ្កាចំនួន២៨ ពីកន្លែងបុរាណវត្ថុ មានអាយុកាលទឹកកក នៅតាមដងទន្លេ Amur នៅភាគខាងកើតនៃ ប្រទេសរុស្ស៊ី។ ពួកគេបានរកឃើញថា នៅតាមដងទន្លេAmur ក្រោមបំណែកពិសេស...