កីឡា
Neymar និងគូកនចំណាយ ពេលគេចពីកូរ៉ូណា ក្នុងវិឡាតម្លៃ៧លានផោននៅ ឯប្រទេសកំណើត
ខណៈដែលប្រទេសបារាំងកំពុង រងការវាយប្រហារ ខ្លាំងក្លាដែរដោយសារវិរុសកូរ៉ូណានោះ កីឡាករថ្លៃបំផុតលើលោកNeymarត្រូវបានគេដឹងថា បានហោះចេញពីប្រទេសមួយនេះដោយយន្តហោះឯកជន ដើម្បីធ្វើការរក្សាខ្លួនមួយរយៈពីជំងឺរាតត្បាតនេះ។ តារាល្បីរបស់PSGរូបនេះបានហៅ ទៅដល់ប្រទេសប្រេស៊ីលជាប្រទេសកំណើត និងបន្តស្នាក់នៅក្នុងវិឡាដ៏ស្កឹមស្កៃរបស់ខ្លួនដែលជឿជាក់ថា មានតម្លៃរហូតទៅដល់៧លានផោនក្នុងរដ្ឋធានី Rio។រូបគេត្រូវបានគេមើលឃើញថា បានចំណាយពេលយ៉ាង រីករាយជាមួយនឹងមិត្តភ័ក្តជិតស្និទ្ធក្នុងវិឡាដ៏ថ្លៃមួយនេះ។ គួរបញ្ជាក់ថាវិឡានេះមានទីតាំង ប្រមាណតែជា៦០ម៉ាលប៉ុណ្ណោះពីឆ្នេរក្នុងទីក្រុងRio ហើយជាកន្លែងដែលNeymar មិនសូវបានរស់នៅជាមួយឡើយ ប៉ុន្តែចុងក្រោយនេះរូបគេបានស្នាក់នៅទីនេះម្តងពោល គឺកាលពីឆ្នាំ២០១៨ក្នុងពេលដែលសម្រាកព្យាបាលរបួសបាក់ជើង៕ ប្រែសម្រួល៖ស៊ុនលី