បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានបន្តឲ្យផ្អាកការងាររហូតដល់ថ្ងៃទី៣០ ខែមេសា នៅទូទាំងប្រទេសរុស្ស៊ី ហើយនេះជាការបង្កើនចំណាត់ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ត្រឹមតែមួយសប្ដាហ៍ បន្ទាប់ពីវិមានក្រឹមឡាំងនិយាយថា គ្មានការឆ្លង។
នៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ពូទីន បានមានប្រសាសន៍ថា ការដាក់បម្រើមិនឲ្យធ្វើដំណើរដោយអន្លើរៗ និងរយៈពេលនៃការផ្អាក មិនឲ្យធ្វើការងារនៅក្នុងសប្ដាហ៍នេះ បានជួយកាត់បន្ថយការផ្ទុះឆ្លង រីករាលដាននៃវីរុសថ្មី ប៉ុន្តែនៅត្រូវការពេលវេលាកាន់តែ វែង។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី ដែលថ្មីៗនេះ បានរាយការណ៍ករណីឆ្លងកូវីដ១៩ចំនួន៣.៥៤៨ករណី និងករណីស្លាប់៣០ករណី បានធ្វើការដាក់ បម្រាមហាមឃាត់មិនឲ្យធ្វើដំណើរ នៅលើតំបន់នានាជាច្រើនកន្លែង ដែលរួមបញ្ចូលទាំងរដ្ឋធានី មូស្គូ ដែលថ្មីៗនេះ បានក្លាយទៅជាកន្លែងផ្ទុះឆ្លងកូវីដ១៩ក្នុងប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង

