បច្ចេកវិទ្យា
ដំណើរការបច្ចេកវិទ្យាយក្ស ដោយ iOS 13 របស់ក្រុមហ៊ុន Apple សន្យាថា យើងនឹងផ្តោត លើភាពឯកជន
អាមេរិក៖ ក្រុមហ៊ុន Appleបានផ្តល់នូវការសន្យារបស់ខ្លួនថា បច្ចេកវិទ្យាផ្តោតលើឯកជនភាព របស់បច្ចេកវិទ្យាយក្ស iOS 13បានកាត់បន្ថយទិន្នន័យទីតាំង ដែលប្រមូលបានពីកម្មវិធីភាគីទី៣ចំនួន ៦៨ ភាគរយចាប់តាំងពីបានបើកដំណើរកា រកាលពីឆ្នាំមុនបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ថ្មីមួយបានរកឃើញថា ការប្រមូលទិន្នន័យផ្ទៃខាងក្រោយ ដោយកម្មវិធីភាគីទី៣បានធ្លាក់ចុះ ៦៨ ភាគរយចាប់តាំងពីប្រព័ន្ធនេះ ត្រូវបានដាក់ចេញកាលពីខែកញ្ញាឆ្នាំមុន ។ បច្ចេកវិទ្យាយក្សបានរចនាការដាស់តឿន ការជូនដំណឹងដល់អ្នកប្រើប្រាស់ នៅពេលកម្មវិធីកំពុងព្យាយាម...