Event

ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ ដ៏សន្ធឹកសន្ធាប់ និងដំណើរ កម្សាន្តទៅប្រទេសកូរ៉េ ដើម្បី ទស្សនាការ ប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

ភ្នំពេញ ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជន កំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយគឺវត្តមានស្មាតហ្វូន ជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែ អស្ចារ្យ បន្ថែមទៀតនោះគឺរាល់ការ ជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះចាប់ពី ថ្ងៃទី30 ខែមករា ដល់ថ្ងៃទី 05 ខែ មេសាឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្ត ទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់ រង្វាន់នេះ នឹងធ្វើការផ្សាយផ្ទាល់(Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល ៥សប្តាហ៏) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

គួរបញ្ជាក់ផងដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុន នឹងធ្វើការផ្តល់ជូនប្រចាំ សប្តាហ៏រួមមាន៖
១.ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់
២.បាសបំពងសំឡេង(Hoco Speaker ) ចំនួន២រង្វាន់
៣.ដបទឹករក្សាសីតុណ្ហភាព ដ៏ស្រស់ស្អាត( Vacuum Flash) ចំនួន៣រង្វាន់
*ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម៖
1- សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51 ឬ A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 05 មេសា 2020
2- អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ និងលេខIMEI តាមរយៈ Link http://bit.ly/GalaxyABlackPinkPromo2020
3- ពេលឈ្នះរង្វាន់ ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែល បានទិញនោះជាមួយនឹងបណ្ណធានា
4- អ្នកឈ្នះរង្វាន់ធំត្រូវមាន លិខិតឆ្លងដែនដែល មានសុពលភាព
5- កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុក ចំណាយ របស់សាមសុង!
6- អ្នកឈ្នះរង្វាន់ធំក្នុងករណី អ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរ មកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!
7- រង្វាន់ទាំងអស់មិនអាចប្តូរ ជាសាច់ប្រាក់បានទេ!
8- ក្រុមហ៊ុននឹងទាក់ទងទៅ កាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំ បែបបទធ្វើដំណើរ
9- ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook!
10- រក្សាសិទ្ធិក្នុងការកែប្រែ លក្ខខណ្ឌចាប់ឆ្នោតដោយ ពុំបាច់ជូនដំណឹងជាមុន
11- លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗ របស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ទំហំ, ប្រភេទកញ្ចក់អេក្រង់, ថ្ម, គុណភាពកាមេរ៉ា, ទំហំផ្ទុក, និងជាពិសេសនោះគឺតម្លៃតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ ទាំងអស់នោះឥឡូវនេះ មកមើលពីចំណុចអស្ចារ្យ នៅខាងក្រោមនេះទាំងអស់គ្នា៖

  • Samsung Galaxy A71
  • អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)
  • កាមេរ៉ាមុខ៖ 32 MP FF (f2.)
  • ទម្ងន់៖ 179g
  • ខ្នាត៖ (163.5 x 75.9 x 7.9 mm)
  • រ៉េម៖ 8GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,500 mAh (25W Fast charging)
  • ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ខ្មៅ, ប្រាក់, ខៀវ
  • តម្លៃ៖ $449 ដុល្លារ!
  • Samsung Galaxy A51
  • អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)
  • កាមេរ៉ាមុខ៖ 32 MP (f2.2)
  • ទម្ងន់៖ 172g
  • ខ្នាត៖ (158.5 x 73.6 x 7.9 mm)
  • រ៉េម៖ 6GB
  • មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB
  • រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2
  • ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
  • ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌៖ ស, ខ្មៅ, ខៀវ, ផ្កាឈូក
  • តម្លៃ៖ $349ដុល្លារ!
    ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុត ក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួម ព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មាន បន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ៕

Most Popular

To Top