ព្រឹត្តិការណ៍
រុស្ស៊ីដឹកបញ្ជូន ប្រព័ន្ធមីស៊ីល S-400 ឲ្យប្រទេសចិន
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីទើបបានដឹកបញ្ជូន ជាលើកទីពីរ នូវប្រព័ន្ធការពារ S-400 Triumf ដែលជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ឲ្យទៅប្រទេសចិន នៅក្នុងខែធ្នូកន្លងទៅថ្មីៗនេះ ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃចន្ទម្សិលមិញនេះថា អាវុធដែលរួមបញ្ចូលទាំងកងប្រព័ន្ធបាញ់ធំៗចំនួនពីរ ស្ថានីយស្វែងវិទ្យុសកម្ម ថាមពល សម្ភារៈសេវាកម្ម គ្រឿងបន្លាស់ និងឧបករណ៍នានា...