សេដ្ឋកិច្ច
វិនិយោគិនចិន បោះទុនទឹកប្រាក់ជាង ២២៦លានដុល្លារសហរដ្ឋអាមេរិក សាងសង់សណ្ឋាគារ លំដាប់ផ្កាយ៥ ក្នុងក្រុងព្រះសីហនុ
ភ្នំពេញ៖ ដោយមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់ និងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងត្រូវបានអភិវឌ្ឍជាទីក្រុងទំនើបដែលមានឆ្នេរស្អាតជាងគេក្នុងតំបន់សេដ្ឋកិច្ចពហុមុខងារ និងមជ្ឈមណ្ឌលដឹកជញ្ចូនអន្តរជាតិ ក្រុមហ៊ុនហុងកុង ប៊ីលាន អ៊ិចប្រ៊េស គ្រុប ហូលឌីង លីមីតធីត បានបោះទុនវិនិយោគទឹកប្រាក់ចំនួន ២២៦,៤៨៤,០០០ ដុល្លារអាមេរិចសាងសង់សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៥ CAMBODIA SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL ដែលមានទីតាំងស្ថិតនៅភូមិ១...