កីឡា
ជប៉ុនប្រកាសថា កីឡាបុរាណស៊ូម៉ូដាក់បង្ហាញកម្មវិធីធំៗ សម្រាប់អូឡាំពិក ទីក្រុងតូក្យូ២០២០
តូក្យូ៖ កីឡាករស៊ូម៉ូឆ្នើមមួយចំនួន នឹងបង្ហាញវត្តមានពិសេស នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និងប៉ារ៉ាឡាំពិក ដោយបង្ហាញប្រពៃណីដ៏កម្ររបស់ពួកគេ ដល់អ្នកគាំទ្រកីឡាមកពីជុំវិញពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនៅថ្ងៃទី ១២-១៣ ខែសីហានឹងកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីពិធីបិទអូឡាំពិក ហើយត្រូវបានគេរំពឹងថានឹងមានម្ចាស់ជើងឯក ឬយ៉ាកូហ្សូណាដែលជាកីឡាករឆ្នើម ប្រចាំប្រទេសជប៉ុន។ លោក kakuryu ជាមនុស្សម្នាក់នៃ yokozuna បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំការណែនាំ អំពីកីឡាបុរាណស៊ូម៉ូទៅកាន់ “ទស្សនិកជនពិភពលោក”...