បច្ចេកវិទ្យា
ក្រុមអ្នកស្រាវជ្រាវ នៅអង់តាក់ទិក ទាញយកខ្យល់ច្រើនជាង ១៩៤ ហ្វីតគូប ដែលជាប់នៅក្រោមផ្ទៃទឹកកក តាំងពីទសវត្សឆ្នាំ១៨៧០
វ៉ាស៊ីនតោនដែ៖ កំណប់ទ្រព្យ នៃខ្យល់អាកាសបុរាណ តាំងពីទសវត្សឆ្នាំ ១៨៧០ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រកឃើញនៅអង់តាក់ទិក ដែលអាចបង្ហាញពីរបៀប ដែលបរិយាកាសបានផ្លាស់ប្តូរ ក្នុងរយៈពេល ១៥០ ឆ្នាំចុងក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមលោក Peter Neff អ្នកស្រាវជ្រាវ ខាងផ្នែកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ដែលបានធ្វើការលើក្រុមសំណាកនេះ តំណាងឲ្យការប្រមូលផ្តុំខ្យល់ធំបំផុត...