បច្ចេកវិទ្យា
ផលិតកម្មទាំងស្រុង របស់យន្តហោះចម្បាំង F-35 អាចនឹងត្រូវ ពន្យាពេល១៣ខែ
បរទេស៖មន្ត្រីមន្ទីរបញ្ចកោណ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការពន្យាពេលថ្មីមួយ នៅក្នុងការធ្វើតេស្តសាកល្បង យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin អាចនឹងធ្វើឲ្យយន្តហោះផ្អាកផលិតកម្មទាំងស្រុង រហូតដល់ទៅចំនួនពេល១៣ខែ។ លោក Ellen Lord ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកទិញសម្ភារៈការពារជាតិ បានមានប្រសាសន៍ថា “យើងពិតជាបានបង្ហាញដល់ការិយាល័យសហកម្មវិធីយន្តហោះចម្បាំង F-35 នៅដើមសប្ដាហ៍នេះ នូវរបាយការណ៍ពីដំណើរប្រែប្រួលកម្មវិធី...