បច្ចេកវិទ្យា
អ្នកវិទ្យាសាស្ត្របង្កើតណឺរ៉ូនសិប្បនិម្មិត តូចប៉ុនចុងម្រាមដៃ ដោយសង្ឃឹមថា បច្ចេកវិទ្យានេះអាចប្រើ ដើម្បីជួយព្យាបាលជំងឺរ៉ាំរ៉ៃ
អាមេរិក៖ណឺរ៉ូនសិប្បនិម្មិត ដែលធ្វើត្រាប់តាមរបៀប កោសិកាសរសៃប្រសាទ របស់មនុស្សបញ្ជូនសញ្ញាអគ្គិសនី ត្រូវបានបង្កើតឡើងដោយ អ្នកវិទ្យាសាស្ត្រដោយសង្ឃឹមថា ពួកគេអាចជួយព្យាបាលជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺវង្វេងវង្វាន់ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ជីពចរអគ្គិសនីតូចត្រូវបានគេដាក់ នៅលើបន្ទះសៀគ្វីស៊ីលីកុន ជាលើកដំបូង ហើយត្រូវបានរចនាឡើង ដើម្បីធ្វើត្រាប់តាមណឺរ៉ូន នៅក្នុងប្រព័ន្ធសរសៃប្រសាទ របស់យើង។ Alain Nogaret មកពីសាកលវិទ្យាល័យ Bath បាននិយាយថា...