កីឡា
អ្នកជើងខ្លាំងអុកចត្រង្គ១៦រូបនឹងប៉ះគ្នានៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះនាខែធ្នូ
ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រកាសឲ្យដឹងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះនឹងមានកីឡាករអុកចត្រង្គជើងខ្លាំងៗចំនួន១៦រូបប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់បុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពត យោងរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក កាក់ ឡងឌី ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រាប់ឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពតដែលជាកន្លែងប្រារព្វពិធីបុណ្យសមុទ្រនោះគេត្រៀមកីឡាករអុកជើងខ្លាំងរបស់គេចំនួន៨រូប...