បច្ចេកវិទ្យា
								កាមេរ៉ាឃ្លាំមើលមានជាង ៨០០,០០០គ្រឿងនៅប្រទេសវៀតណាមបង្ក ឲ្យមានការព្រួយបារម្ភ អំពីឯកជនភាព
								វៀតណាម៖យោងតាមក្រសួងព័ត៌មាន និងសារគមនាគមន៍បានឲ្យដឹងថា កាមេរ៉ាឃ្លាំមើលមានជាង ៨០០,០០០គ្រឿងក្នុងប្រទេសវៀតណាម កំពុងចែករម្លែកទិន្នន័យរូបភាពតាមប្រព័ន្ធអ៊ីនធើណេត ដោយឧបករណ៍ជាច្រើនងាយនឹងរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតណាស់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នៅពេលប្រកាសសេចក្តីព្រាងនៃបទប្បញ្ញត្តិបច្ចេកទេសជាតិស្តីពីតម្រូវការសុវត្ថិភាពព័ត៌មានមូលដ្ឋានសម្រាប់កាមេរ៉ា IP នៅប្រទេសវៀតណាមកាលពីដើមសប្តាហ៍នេះ ក្រសួងបានរាយការណ៍ថា ប្រព័ន្ធរបស់ខ្លួនបានរកឃើញកាមេរ៉ាឃ្លាំមើលជាង ៨០០,០០០ គ្រឿងក្នុងប្រទេសវៀតណាមបានចែករម្លែកទិន្នន័យរូបភាពជាសាធារណៈគិតត្រឹមខែឧសភា។ ចាប់តាំងពីឆ្នាំ ២០១៤ មក មានគេហទំព័រមួយដែលធ្វើឲ្យចូលប្រើកាមេរ៉ាឃ្លាំមើលជាង ៧០០,០០០គ្រឿងនៅទូទាំងពិភពលោក...