សុខភាព និង ផ្លូវភេទ
ទម្លាប់ហាត់ប្រាណ ទៀងទាត់អាចបង្ការ សុខភាពបេះដូងបានល្អ
ការហាត់ប្រាណជាវិធីជួយថែរក្សាភាពក្មេង វ័យរបស់បេះដូងអ្នកបាន ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលហាត់ប្រាណជាទៀង ទាត់ពេញមួយជីវិតឃើញថា ភាពចុះទ្រត់ទ្រោមរបស់បេះដូង និងសរសៃឈាមពួកគេក៏ថយចុះដែរ។ ការរកឃើញនេះបានមកពី ការប្រៀបធៀបគ្នា នៃប្រវត្តិនៃការហាត់ប្រាណ និងសុខភាពបេះដូងលើមនុស្សអាយុ ៦០ឡើង ទៅចំនួន ១០២នាក់ ។ អ្នកដែលហាត់ប្រាណពីរ ទៅបីដងក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ រយៈពេលច្រើនឆ្នាំ ឃើញថា សរសៃឈាមអាក់ទែររបស់ពួកគេមិនងាយរឹងឡើយ...