សេដ្ឋកិច្ច
សន្សំប្រាក់បានកាន់តែច្រើន៖ ក្រុមហ៊ុន Vietjet ផ្តល់ជូនតម្លៃសំបុត្រពិសេស និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ភ្ញៀវធ្វើដំណើរតាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងទៅកាន់តំបន់ផ្សេងៗជាច្រើនទៀត
ភ្នំពេញ៖ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet កំពុងផ្តល់តម្លៃសំបុត្រយន្តហោះទាបបំផុតសម្រាប់ជើងហោះហើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម រួមជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ដ៏អស្ចារ្យនៅទូទាំងបណ្តាញរបស់ខ្លួន បន្ទាប់ពីមានការប្រកាសនាពេលថ្មីៗនេះ អំពីផ្លូវហោះហើរអន្តរជាតិថ្មី និងការបង្កើនប្រេកង់ជើងហោះហើរជាច្រើន។ ឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រតម្លៃចាប់ពី USD0 (*) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបណ្តាញជើងហោះហើរទាំងមូលរបស់ Vietjet រួមទាំងផ្លូវអាកាសសំខាន់ៗពីសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៥០% លើសំបុត្រ Deluxe លើគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងអត្ថប្រយោជន៍បន្ថែម រួមទាំងការដាក់ឥឥវ៉ាន់ឥតគិតថ្លៃ ការជ្រើសរើសកៅអី និងការផ្លាស់ប្តូរដំណើរកម្សាន្ត (***)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់សំបុត្រ និងជើងហោះហើរចាប់ពីពេលនេះដល់ថ្ងៃទី ២០ ខែវិច្ឆិកា...