បច្ចេកវិទ្យា
Samsung នឹងពន្យារពេលការចេញលក់ Galaxy S25 នៅវៀតណាម រហូតដល់ក្រោយបុណ្យចូលឆ្នាំថ្មី
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតិថិជនវៀតណាមអាចបញ្ជាទិញ Galaxy S25 ជាមុន បន្ទាប់ពីការដាក់លក់ជាសាកលនៅថ្ងៃទី ២២ ខែមករា ប៉ុន្តែឧបករណ៍នេះនឹងមកដល់ក្នុងខែកុម្ភៈតែប៉ុណ្ណោះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ ប្រភពលក់រាយបាននិយាយថា ដំបូងឡើយ Samsung គ្រោងនឹងបញ្ចេញស្មាតហ្វូននេះក្នុងប្រទេសវៀតណាម មុនពេលបុណ្យចូលឆ្នាំថ្មី ប៉ុន្តែបានប្រឈមមុខនឹងបញ្ហាផ្នែកដឹកជញ្ជូន និងទីផ្សារ ដែលនាំឲ្យមានការពន្យារពេល។...