កីឡា
មើលការទស្សន៍ទាយ រវាងបារាំង និងអេស្ប៉ាញ ថាក្រុមណា នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ!
ក្រុមមាន់គកបារាំង និងអេស្ប៉ាញ នឹងធ្វើការប្រកួតនាយប់នេះ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ EURO 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ។ ក្នុងជំនួបដ៏ធំនេះត្រូវបានគេមើលឃើញថា ក្រុមទាំងពីរសុទ្ធតែខ្លាំងដូចគ្នា និងមានឱកាសឡើងដូចគ្នាគ្រាន់តែការទស្សន៍ទាយផ្អែកទៅ តាមការមើលពីទម្រង់លេងនិងជើងកីឡាករ។ បារាំង ជាក្រុមលេងប្រយ័ត្ន និងមានភាពប៉ិនប្រសព្វ ក្នុងការបិទជាក់ស្ដែង៥ប្រកួតកន្លងមក ពួកគេលេងមិនសូវផ្ដោតលើការសម្រុកទេ...