ព័ត៌មានអន្តរជាតិ
ប្រទេស G7 បង្កើនកិច្ចសហប្រតិបត្តិការ ជុំវិញភាពតានតឹងនៅមជ្ឈិមបូព៌ា
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ បានព្រមព្រៀងគ្នាថា ពួកគេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយស្ថានការណ៍នៅមជ្ឈិមបូព៌ា ខណៈដែលភាពតានតឹងកើនឡើងនៅក្នុងតំបន់បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែលនាពេលថ្មីៗនេះ។ ខណៈពេលដែលអ្នកការទូតកំពូលបានប្រមូលផ្តុំគ្នានៅលើកោះរមណីយដ្ឋានអ៊ីតាលី Capri សម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់ពួកគេ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើអង្គភាព និងបុគ្គលដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មដ្រូន និងមីស៊ីលរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលខ្ញុំបានពិភាក្សាជាមួយមេដឹកនាំ G7...