ព័ត៌មានអន្តរជាតិ
បុណ្យចូលឆ្នាំ កោះបាលីជាកោះដ៏ពេញនិយមបំផុតលើពិភពលោកនឹង រក្សាភាពនៅស្ងៀមស្ងាត់ ពេញមួយថ្ងៃ
ឥណ្ឌូនេស៊ី៖ កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ីដែលជាតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមបំផុតមួយរបស់ពិភពលោកនោះ ធ្លាប់តែមានភាពអ៊ូអរពាសពេញដងផ្លូវដោយលាយឡំជាមួយសំឡេងម៉ូតូ និងសំឡេងតន្ត្រីដ៏រីករាយចាប់ពីហាងកាហ្វេរហូតដល់ហាងផ្សេងក្នុងស្រុក ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កោះនេះបានប្រែកស្ងៀមស្ងាត់ទៅវិញ។ រយៈពេលថ្ងៃមួយក្នុងមួយឆ្នាំ កោះទាំងមូលត្រូវតែរក្សភាពស្ងៀមស្ងាត់ ព្រោះជាថ្ងៃបុណ្យចូលឆ្នាំកោះបាលី ដោយមិនមានការរៀបចំធ្វើដូចវប្បធម៌ដទៃទៀតឡើត ជនជាតិបាលីហិណ្ឌូមិនប្រារព្ធពិធីចូលឆ្នាំថ្មីដូចជាកាំជ្រួច ជប់លៀង ឬផឹកស្រាឡើយ ហើយផ្ទុយទៅវិញពួកគេសង្កេត Nyepi ឬរក្សាភាពស្ងៀមស្ងាត់។ រយៈពេល ២៤ ម៉ោងដែលចាប់ផ្តើមនៅម៉ោង ៦ព្រឹកតទៅ...