កីឡា

Newcastle នឹងត្រូវធ្វើដំណើរ ទៅដល់ផ្ទះ Chelsea យប់នេះ

AFP

ការប្រកួតក្នុងលីគកំពូល អង់គ្លេស សប្តាហ៍ទី២៨នេះ បានចូលមកដល់ការប្រកួតចុងក្រោយ នៅត្រឹមយប់នេះជាក្រុមចុងក្រោយ រវាងម្ចាស់ផ្ទះChelsea ដែលត្រូវប៉ះនឹងក្រុមភ្ញៀវ Newcastle ។

ទោះបីជាមានសង្ឃឹមឈ្នះច្រើន ដល់ទៅ៤៩ភាគរយ ក្នុងនាមជាម្ចាស់ផ្ទះប៉ុន្តែក្រុម Newcastle នឹងមិនទុកឳកាសឲ្យ៣ពិន្ទុនេះ បាត់បង់ទៅដោយងាយៗឡើយ ដោយបច្ចុប្បន្នកំពុងមាន ពិន្ទុប្រកៀកប្រកិតគ្នាផងដែរ ក្នុងតារាង។

Newcastle មាន៤០ពិន្ទុឈរ នៅលេខរៀងទី១០ ខណៈដែល Chelsea មាន៣៦ពិន្ទុឈរនៅលេខរៀងទី១១នៅឡើយដែលមានន័យថាទោះបីជារកបាន៣ពិន្ទុក៏ម្ចាស់ផ្ទះ មិនអាចដណ្តើមតំណែងលេខ១០ មកវិញបានភ្លាមនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top