ព័ត៌មានអន្តរជាតិ
គម្រោងប្រមូលសំរាម នៅលើភ្នំអេវឺរ៉េស របស់អាជ្ញាធរទេសចរណ៍ នេប៉ាល់ត្រូវបានលុបចោល បន្ទាប់ពីចូលរួមបង្ហាញ ភាពមិនប្រក្រតី នៃការប្រមូល
នេប៉ាល់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា គម្រោងប្រមូលសំរាមនៅលើ ភ្នំអេវឺរ៉េស របស់អាជ្ញាធរទេសចរណ៍ប្រទេសនេប៉ាល់ ដែលជាគម្រោងមួយលើកទឹកចិត្តអ្នកឡើងភ្នំ ឲ្យចូលរួមប្រមូលសំរាម ចុះពីភ្នំអេវឺរ៉េសជាភ្នំខ្ពស់បំផុតរបស់ពិភពលោកនៅនោះ ត្រូវបានលុបចោល បន្ទាប់ពីអ្នកឡើងភ្នំបង្ហាញ ភាពមិនប្រក្រតីក្នុងការចូលរួមឡើយ។ កម្មវិធីនេះត្រូវបានណែនាំកាលឆ្នាំ ២០១៤ ដោយបានបង្ខំអ្នកឡើងភ្នំ ឲ្យបង់ប្រាក់កក់ចំនួន ៤០០០ ដុល្លារ...