ភ្នំពេញ៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងកិច្ចប្រជុំបូកសរុបរបាយការណ៍ហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ និងថ្នាល ប្រចាំឆ្នាំ២០២៥ និងការរំសាយការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺន របស់ក្រុមជម្រើសជាតិ និងថ្នាល នៅសាលប្រជុំ Aមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសដោយមានការចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមជ្ឈមណ្ឌល លោកប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគ្រូបង្វឹក និងគ្រូជំនួយ ព្រមទាំង តំណាងសហព័ន្ធជាតិទាំងអស់ផងដែរ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បាន កោតសរសើរ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ក៏ដូចជាមន្រ្តីទាំងអស់ដែរបានខិតខំបំពេញការងារនាពេលកន្លងមក និងសូមឱ្យខិតខំអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់ការបំពេញការងារអង្គភាពឱ្យបានកាន់តែល្អប្រសើរឡើងជាលំដាប់ ដើម្បីជាចំណែកក្នុងការចូលរួមអភិវឌ្ឍជាតិមាតុភូមិយើងផង។

ចំណែកកិច្ចប្រជុំបូកសរុបរបាយការណ៍ហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ និងក្រុមថ្នាល ប្រចាំឆ្នាំ២០២៥ និងការរំសាយការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺន របស់ក្រុមជម្រើសជាតិ ក្រុមថ្នាល ឆ្នាំ២០២៥ ក៏លោកបានកោតសរសើរគ្រូបង្វឹក និងគ្រូជំនួយដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់សិស្សមិនគិតពីការនឿយហត់ទំាំងថ្ងៃ និងទាំង យប់៕


ដោយ៖ លី ភីលីព
