ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាស ស្នើសុំផែនការ បទឈប់បាញ់ថ្មី ដែលបែងចែក ជា៣ដំណាក់កាល
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត រ៉យទ័រ បានរាយការណ៍ កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានចេញនូវសំណើតបតមួយ ដែលបានរៀបចំឡើង ដើម្បីនាំមកនូវការបញ្ចប់ជាអចិន្ត្រៃយ៍ នៃជម្លោះនៅក្នុងតំបន់ហ្គាហ្សា។ គំនិតផ្តួចផ្តើមនេះ គឺជាការឆ្លើយតបទៅនឹងផែនការ បទឈប់បាញ់ដែលចេញ កាលពីសប្តាហ៍មុនដោយអ្នកសម្របសម្រួល មកពីប្រទេសអេហ្ស៊ីប និងកាតា ដែលត្រូវបានគាំទ្រ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។...