ព័ត៌មានអន្តរជាតិ
ហ្វីលីពីន និងអាមេរិក រួមគ្នាធ្វើលំហាត់ សមយុទ្ធប្រចាំឆ្នាំ ខណៈចិន បង្កើនការភ័យ ពាក់ព័ន្ធនឹងរឿងជម្លោះដែនទឹក
ម៉ានីល៖ នៅថ្ងៃចន្ទនេះ យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក រាប់ពាន់នាក់ បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅក្នុងប្រទេសហ្វីលីពីន ខណៈដែលការអះអាងកាន់តែខ្លាំងឡើង របស់ក្រុងប៉េកាំង នៅក្នុងតំបន់ដោយបង្កើនការភ័យខ្លាចពាក់ព័ន្ធរឿងជម្លោះដែនទឹក ។ សមយុទ្ធប្រចាំឆ្នាំដែលត្រូវបានគេហៅថា Balikatan រឺហៅថា “ប្រគៀកស្មាគ្នា” នឹងត្រូវប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងខាងលិចនៃប្រទេសប្រជុំកោះ នៅជិតចំណុចសំខាន់ៗនៃសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ។ ប្រទេសចិន បានទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង...