Event
១២០០០ដុល្លារ ប្រកួតយកជើងឯកខ្សែក្រវាត់ វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១២ ឧសភា «សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស»
ភ្នំពេញ៖ ទឹកប្រាក់សរុបជិត ២លានដុល្លារ ភេសជ្ជៈប៉ូវកម្លាំង វើក បានចំណាយក្នុងការរៀបចំមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ ដែលបានឈានមកដល់វគ្គផ្ដាច់ច់ព្រ័ត្រហើយ ជាមួយនឹងប្រាក់រង្វាន់សរុប១០៨,០០០,០០០ រៀល។ សប្ដាហ៍ចុងក្រោយនេះ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស កាន់តែកក្រើក រញ្ជួយដល់អ្នកគាំទ្រគុនខ្មែរ ជាពិសេសដល់អ្នកនៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។...