យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹប West Ham និងកីឡាករ Jarrod Bowen បានចេញមកធ្វើសន្និសិទកាសែតជាលើកដំបូងក្រោយពេលដែលក្លឹបជាផ្លូវការនឹងត្រូវកាត់ចេញពីលីគកំពូលអាមេរិកទៅហើយនៅរដូវកាលក្រោយ ។
ទោះបីជាកន្លងមកធ្លាប់ មានពាក្យ ចចាមអារ៉ាម អំពីការចាកចេញពី West Ham ក្តីប៉ុន្តែកីឡាករដ៏ស្មោះស្ម័គ្រ នេះតែងតែបញ្ជាក់ អំពីបំណងក្នុងការជួយក្រុមដើម្បីគេចចេញពីតំបន់គេកាត់ចោល។
ខណៈដែលគ្រូបង្វឹកលោក Nuno បានចេញមកសូមទោសក្លឹបនិងអ្នកគាំទ្រ នោះលោកបានបដិសេធថា នឹងមិនបន្តការប្តេជ្ញាចិត្តជាមួយនឹងក្លឹបទៀតឡើយ។
យ៉ាងណាក្តីកីឡាករ Bowen ដែលមានវ័យ២៩ឆ្នាំនិងកំពុងមានកុងត្រា រហូតទៅដល់ឆ្នាំ២០៣០ បានបញ្ជាក់ថាវាគឺជារឿង ដែលមិនគួរឲ្យគោរពសោះនៅពេល ដែលចាប់ផ្តើមនិយាយ អំពីបញ្ហានេះចំពេលដែលក្លឹបត្រូវ បានគេកាត់ចេញពីលីគកំពូល ។ ខ្ញុំនៅសល់កុងត្រាដែលត្រូវធ្វើហើយខ្ញុំមិនខ្វល់អំពីពាក្យចចាមអារ៉ាមនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
