កីឡា

កីឡាករ Kyle Walker ត្រឡប់មកផ្ទះវិញ បន្ទាប់ពីប្រពន្ធបណ្តេញ លោកចេញផ្ទះពីបទបោកប្រាស់

អង់គ្លេស ៖ កីឡាករបាល់ទាត់ឆ្នើម Kyle Walker របស់ក្រុម Manchester City ត្រូវបានគេរាយការណ៍ថា ត្រូវបានស្វាគមន៍ ដោយភរិយា របស់លោកឈ្មោះ អ្នកនាង Annie Kilner ក្រោយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីអ្នកនាង បានបណ្តេញ លោកចេញពីផ្ទះកាលពី ៤ ខែមុនពីបទបោកប្រាស់ និងរស់នៅទ្វេរដង ។

លោក Walker និងអ្នកនាង Kilner បានបែកគ្នាតាំងពីខែមករា បន្ទាប់ពីចំណងស្នេហ៍របស់លោកជាមួយ នាង Lauryn Goodman ត្រូវបានលាតត្រដាងជាមួយ រឿងអាស្រូវរួមមានកីឡាករ Walker បង្កើតកូនជាមួយស្ត្រី។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានរស់នៅក្នុងផ្ទះដែលលោកបានជួលក្នុងតម្លៃ ២៥,០០០ក្នុងមួយខែចាប់តាំង ពីប្រពន្ធរបស់លោកបណ្តេញលោកចេញពីផ្ទះ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែត The Sun បានរាយការណ៍ថា ថ្មីៗនេះ កីឡាករ Walker ត្រូវបានស្វាគមន៍ត្រឡប់ទៅផ្ទះរបស់លោកវិញ ក្នុងតម្លៃ ៤.៤ លានដុល្លារនៅ Cheshire ដោយអ្នកនាង Kilner ។ គូស្នេហ៍មួយគូនេះ ត្រូវបានគេនិយាយថា កំពុងព្យាយាមជួសជុល អាពាហ៍ពិពាហ៍ របស់ពួកគេបន្ទាប់ពីរឿង អាស្រូវមិនស្មោះត្រង់ ។

ប្រភពមួយបានប្រាប់ Daily Mail ថា ពេលនេះ កីឡាករ Kyle កំពុងរស់នៅជាមួយអ្នកនាង Annie និងកូនៗ ខណៈពួកគេព្យាយាម និងដាក់ការលំបាក របស់ពួកគេនៅពីក្រោយពួកគេ ហើយធ្វើឲ្យអាពាហ៍ពិពាហ៍ របស់ពួកគេត្រឡប់មកវិញ ។ អ្នកនាងត្រូវការជំនួយជាច្រើននៅជុំវិញផ្ទះ និងការគាំទ្រផ្លូវចិត្តជាច្រើន។ កីឡាករ Kyle សប្បាយចិត្តខ្លាំងណាស់ ដែលលោកបានត្រឡប់មកផ្ទះគ្រួសារវិញ ប៉ុន្តែអ្វីៗនៅតែតានតឹងខ្លាំងរវាងពួកគេ។
ប្តីប្រពន្ធនេះ បានបែកបាក់គ្នា កាលពីដើមឆ្នាំនេះ បន្ទាប់ពីនាង Goodman អាយុ ៣៣ ឆ្នាំបានបង្ហាញថា លោក Walker គឺជាឪពុករបស់កូនរបស់នាង ។ ក្រោយមក Walker បានព្យាយាមជួសជុលអ្វីៗឡើងវិញបន្ទាប់ពីបានធ្វើឲ្យនាង Kilner ឈឺចាប់ ដែលលោកបានហៅថា “មិត្តរួមព្រលឹង” របស់លោកក្នុងបទសម្ភាសន៍ជាមួយ The Sun ។

នាង Kilner អាយុ ៣០ ឆ្នាំបានផ្តល់កំណើតឲ្យកូនទី ៤ របស់នាងកាលពីខែមុនជាមួយលោក Walker នៅក្បែរនាង។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា លោក Walker កំពុងគិតអំពីការផ្លាស់ប្តូរ ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ដើម្បីលេងបាល់ទាត់។ ការផ្លាស់ប្តូរនេះអាច រួមបញ្ចូលការនាំគ្រួសារ របស់លោកទៅទីនោះ ហើយបន្សល់ទុកនូវភាព ច្របូកច្របល់ទាំងអស់ នៅចក្រភពអង់គ្លេស ។

លោក Walker ត្រូវបានគេចាត់ទុកថា ជាខ្សែការពារស្ដាំដ៏ល្អបំផុតម្នាក់ក្នុងជំនាន់របស់លោក។ ចាប់តាំងពីចូលរួមជាមួយ Man City ពី Tottenham Hotspur ក្នុងឆ្នាំ ២០១៧ លោកបានឈ្នះ Premier League ៥ ដង, FA Cup ២ ដង, EFL Cup ៤ ដង, English Super Cups ២ ដង, Champions League មួយដង , European Super Cup ១ដង និង Club World Cup ១ដង។ លោកក៏មានជម្រើសជាតិអង់គ្លេសលេងចំនួន ៨១ ប្រកួតផងដែរ៕

Most Popular

To Top