កីឡា

Bayern Munich កំពុងនាំមុខគេ ក្នុងការចរចាកីឡាករ Kyle Walker

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayern Munich កំពុងតែនាំមុខគេក្នុងការចរចា កីឡាករខ្សែការពារជើងចាស់ម្នាក់ មកពីអង់គ្លេស ។

កីឡាករខ្សែការពារម្ចាស់ពានរង្វាន់៣ ក្នុងមួយរដូវកាល Kyle Walker ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបមេឃខៀវ Man City នោះត្រូវបានប្រភពដដែលនេះជឿជាក់ថា នឹងអាចសម្រេចចិត្តចាកចេញ ទៅចូលរួមជាមួយនឹង Bayern Munich នៅរដូវកាលក្រោយ។

កីឡាករខ្សែការពារសញ្ជាតិ អង់គ្លេសរូបនេះបានជួយក្រុម របស់គ្រូបង្វឹកលោក Pep Guardiola ឲ្យលើកពានរង្វាន់យ៉ាងច្រើន មកហើយហើយជាពិសេស រដូវកាលកន្លងទៅចុងក្រោយនេះ ជាមួយនឹងពានរង្វាន់ ដល់ទៅ៣ក្នុងមួយរដូវកាលគឺ Premier League, FA Cup និង Champoins Leagueផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top