កីឡា

Luke Shaw ជឿជាក់ថា Rice និង Kane នឹងកែប្រែ Man UTD

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារ Luke Shaw បានធ្វើការបង្ហោះរូបថត កីឡាករមិត្តរួមក្រុមជម្រើសជាតិ អង់គ្លេសចំនួន២រូប ដែលគាត់បានអះអាងថា នឹងអាចជួយឲ្យមានការផ្លាស់ប្តូរ លទ្ធផលលេង របស់ក្លឹបបិសាចក្រហម Man UTD ប្រសិនបើពួកគេអាចផ្ទេរ មកចូលរួមជាមួយគ្នានៅរដូវក្តៅ។

កីឡាករខ្សែប្រយុទ្ធ Harry Kane និងកីឡាករខ្សែបម្រើការពារ Declan Rice បច្ចុប្បន្នកំពុងបន្តមានឈ្មោះ ជាកីឡាករដែលត្រូវធ្វើការដោះដូរ នៅរដូវក្តៅនេះហើយនៅចំពេល ដែលបិសាចក្រហម Man UTD កំពុងតាមចង់បានកីឡាករឆ្នើមៗ នៅក្នុងទីផ្សារ។

ថ្លែងទៅកាន់ ក្រុមអ្នកកាសែតកីឡាករ Luke Shaw បានអះអាងថា កីឡាករ២រូបនេះនឹងអាចក្លាយទៅជាកូនសោរ ដ៏សំខាន់ក្នុងការកែប្រែទំរង់លេង របស់ក្លឹបបិសាចក្រហម Man UTD ទាំងស្រុងប្រសិនបើពួកគេពិតជាអាច នឹងផ្ទេរមកចូលរួមនៅកីឡដ្ឋាន Old Trafford មែននោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top