កីឡា

លោក Rodger ត្រៀមវិលត្រឡប់ក្លឹប Celtic

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹកលោក Brendan Rodgers គឺកំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីវិលត្រឡប់រកក្លឹបចាស់ របស់គាត់វិញ។

គ្រូបង្វឹកលោក Rodgers រូបនេះ បានចាកចេញពីក្លឹប Celtic អស់រយៈពេល៤ឆ្នាំកន្លះកន្លងមក ហើយដោយធ្លាប់បានជួយក្លឹបនេះ ទទួលជោគជ័យយ៉ាងខ្លាំង តាមរយៈការលើកពានរង្វាន់លីកកំពូល ស្កុតឡេនដល់ទៅ៣ដង រួចមកហើយ។

គួរឲ្យដឹងដែរថាលោកគ្រូបង្វឹក Rodgers ត្រូវបានក្លឹប Leicester City បណ្តេញចេញពីក្លឹប កាលពីដើមឆ្នាំកន្លងមកនេះ ហើយជាលទ្ធផលក្លឹបអង់គ្លេសនេះ បានធ្លាក់ទៅលីគទី២របស់អង់គ្លេសវិញ ហើយទាំងគួរឲ្យភ្ញាក់ផ្អើល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top