កីឡា

Liverpool ត្រៀមទិញ យុវជន Celtic ម្នាក់អាយុទើប១៦ឆ្នាំ

កីឡាករខ្សែប្រយុទ្ធ ស្លាបវ័យទើបតែ១៦ឆ្នាំម្នាក់ ដែលកំពុងមានឈ្មោះ ជាកីឡាករឈុតយុវជន របស់ក្រុមជម្រើសជាតិ ស្កុតឡែន ត្រូវបានគេជឿជាក់ថា នឹងអាចធ្វើដំណើរ ទៅចូលរួមជាមួយនឹង ក្លឹបហង្សក្រហម Liverpool ហើយសម្រាប់ រដូវកាលក្រោយ ។

Liverpool ត្រូវបានគេដឹងថា បានត្រៀមរៀបចំរួចជាស្រេច ក្នុងការចំណាយ លុយមួយចំនួន ដើម្បីទិញយក កីឡាករ Ben Doak វ័យក្មេងរូបនេះពីក្លឹប Celtic ក្រោយជឿជាក់ថា នឹងមិនមានក្លឹបណាហ៊ាន ប្រជែងជាមួយនឹងខ្លួនទៀតឡើយនោះ ។

កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Celtic និងធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹបចំនួន២ដង រួចមកហើយ
ហើយបច្ចុប្បន្ននឹងត្រៀមខ្លួន ដើម្បីអាចធ្វើការត្រួតពិនិត្យសុខភាព ជាមួយនឹង Liverpool ហើយបន្ទាប់ពីបានបដិសេធ ជាមួយនឹងក្លឹបធំៗ
មួយចំនួនផ្សេងទៀតរួចមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top