រ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិកូរ៉េខាងត្បូង នាង Ahn Eun Jin បានទាក់ទាញ ចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើបណ្តាញសង្គម បន្ទាប់ពីនាងបានចែករម្លែកផែនការ អាហារ និងលំហាត់ប្រាណសាមញ្ញរបស់នាងជាផ្លូវការ។
ថ្មីៗនេះ តារាសម្តែងស្រីរូបនេះ បានបង្ហោះវីដេអូខ្លីមួយ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្ទាល់ខ្លួនរបស់នាង បង្ហាញពីជីវិតប្រចាំថ្ងៃរបស់នាង ចាប់ពីពេលដែលនាងភ្ញាក់ពីដំណេក ជាមួយនឹងអាហារ និងរបបហាត់ប្រាណរបស់នាង។
អាហារពេលព្រឹកសាមញ្ញ របស់តារាសម្តែងស្រីរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេស – បបរពណ៌សធម្មតា ជាមួយណាត់តូ ស៊ុតឆ្អិន និងទឹកស៊ុបដុងឈីមី។ ក្រោយមកនៅពេលនាងទៅលេង ទន្លេហានសម្រាប់ពេលសម្រាក នាងបានញ៉ាំផ្លែស្ត្របឺរី និងភេសជ្ជៈ។
ក្រៅពីការញ៉ាំអាហារស្អាត Ahn ក៏បានបង្ហាញពីទម្លាប់ហាត់ប្រាណរបស់នាងនៅពេលព្រឹក រួមជាមួយនឹងការហ្វឹកហាត់លើកទម្ងន់នៅក្លឹបហាត់ប្រាណ។
ចាប់តាំងពីតារាសម្តែងស្រីរូបនេះ ទើបតែស្រកទម្ងន់ ១០ គីឡូក្រាមមក អ្នកទស្សនាត្រូវបានទាក់ទាញយ៉ាងខ្លាំង ចំពោះទម្លាប់ញ៉ាំអាហារស្អាត និងទម្លាប់ហាត់ប្រាណ ដែលមានវិន័យរបស់នាង។ ក្រៅពីនេះ នាងក៏ត្រូវបានគេនិយាយថាបានរត់ និងហាត់ប្រាណ Pilates ជាប្រចាំដើម្បីសម្រកទម្ងន់។ វីដេអូប្លក់របស់នាង នាងត្រូវបានគេឃើញញ៉ាំស៊ូស៊ីសម្រាប់អាហារពេល ល្ងាចមុនពេលចេញទៅរត់ពេលយប់។
របៀបរស់នៅដែលមានតុល្យភាពរបស់នាង Ahn Eun Jin បានក្លាយជាប្រធានបទក្តៅគគុកនៅលើសហគមន៍អនឡាញ ដោយអ្នកលេងអ៊ីនធឺណិតក៏ផ្តោតលើរបៀប ដែលនាងបញ្ចូលការកែលម្អខ្លួនឯង ការសិក្សា និងការថែទាំខ្លួនឯងទៅក្នុងទម្លាប់ ដែលមានវិន័យរបស់នាង៕
