ព័ត៌មានអន្តរជាតិ
								អ៊ីស្រាអែល កាត់បន្ថយការព្យាករណ៍កំណើនប្រចាំឆ្នាំ ដោយសារតែជម្លោះជាមួយក្រុមហាម៉ាស
								យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានកាត់បន្ថយយ៉ាងច្រើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនដោយសារតែជម្លោះជាមួយក្រុមហាម៉ាស នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍បានបញ្ជាក់ថា ឥទ្ធិពលនៃជម្លោះបច្ចុប្បន្នលើសេដ្ឋកិច្ចអ៊ីស្រាអែល លើសពីឧប្បត្តិហេតុសន្តិសុខណាមួយ ដែលប្រទេសនេះបានជួបប្រទះក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយ ឬច្រើនជាងនេះ។ បន្ទាប់ពីកំណើន ៦,៥ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ២០២២ របាយការណ៍នេះបានព្យាករណ៍ពីកំណើន ២ ភាគរយសម្រាប់ឆ្នាំបច្ចុប្បន្ន ពោលគឺធ្លាក់ចុះពីការព្យាករណ៍ ២,៧ ភាគរយនៅក្នុងរបាយការណ៍មុន ដែលបានចេញផ្សាយនៅក្នុងខែមិថុនា។ ប្រភពបានកត់សម្គាល់ថា មុនពេលមានជម្លោះ ក្រសួងនឹងកែសម្រួលការព្យាករណ៍ឆ្នាំ២០២៣...