កីឡា
Xavi នឹងដើរចេញពី Barca ប្រសិនបើមានករណីនេះកើតឡើង
លោក Xavi Hernendez គ្រូបង្គោលក្លឹប Barcelona នឹងលាចេញពីតំណែង ប្រសិនបើកីឡាករក្លឹបនេះឈប់ស្ដាប់តាមការណែនាំរបស់លោក។ ការលើកឡើងបែបនេះធ្វើឡើង ក្រោយពេលដែលមានការចុះផ្សាយរបស់សារព័ត៌មាន ESPN។ ដោយសារព័ត៌មាននេះចុះថា ក្រុមកីឡាករភាគច្រើនចាប់ផ្ដើមចោទសួរពីទម្រង់លេង និងរបៀបចាត់ចែងរបស់លោក។ ទាក់ទិននឹងរឿងនេះដែរ លោក Xavi បាននិយាយថា៖ «ខ្ញុំស្រលាញ់ក្លឹបនេះណាស់។ ខ្ញុំមកនេះ ដើម្បីសម្រេចបានស្នាដៃអ្វីមួយ។ បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងទៅផ្ទះ។...