ព័ត៌មានអន្តរជាតិ
សារមន្ទីរអង់គ្លេស ប្រឈមមុខ នឹងការស៊ើបអង្កេត សម្រាប់ការលាក់វត្ថុបុរាណ ដ៏ពិសិដ្ឋជាង ១៥០ ឆ្នាំមកហើយ
អង់គ្លេស ៖ អង្គការឃ្លាំមើល ដែលប្រមូលព័ត៌មាន ស្តីពីសំណងវប្បធម៌ បានរាយការណ៍កាលពីថ្ងៃអាទិត្យឲ្យដឹងថា សារមន្ទីរចក្រភពអង់គ្លេស កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការលាក់បាំង ការប្រមូលវត្ថុបុរាណអេត្យូពី ដ៏ពិសិដ្ឋពីទិដ្ឋភាពសាធារណៈ អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ។ ការស៊ើបអង្កេត ដោយការិយាល័យស្នងការព័ត៌មាន ចក្រភពអង់គ្លេស (ICO) ធ្វើឡើង បន្ទាប់ពីមានការតវ៉ាពីបេតិកភណ្ឌត្រឡប់មកវិញថា សារមន្ទីរបរាជ័យ ក្នុងការបង្ហាញ...