កីឡា

Lukaku ដែលនៅមានឈ្មោះជាកីឡាករ Chelsea នោះកំពុងមានបញ្ហាក្រោយ Roma បញ្ឈប់លោក Mourinho

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកិច្ចចរចាគ្នារវាងក្លឹបតោខៀវ Chelsea និងក្លឹបអ៊ីតាលី Roma ចំពោះកីឡាករខ្សែប្រយុទ្ធ Lukaku ដែលនឹងអាចមានតម្លៃ៣៧លានផោននោះអាចនឹងជួបបញ្ហាហើយក្រោយក្លឹបអ៊ីតាលីបានសម្រេចចិត្តបញ្ចប់កុងត្រារបស់គ្រូបង្វឹកលោក Jose Mourinho។

កីឡាករ Lukaku ដែលបន្តមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លឹប Chelsea នៅឡើយនោះបានកាន់តែឈានមកដល់ទីបញ្ចប់នៃកុងត្រាខ្ចីជើងជាមួយនឹង Roma ហើយដែលជឿជាក់ថាទាំងកីឡាករនិងក្លឹបអង់គ្លេសមិនចង់វិលត្រឡប់រកគ្នានោះឡើយ។

កន្លងមកពេលមានគ្រូបង្វឹករូបនេះនៅជាមួយនឹង Roma កីឡាករប៊ែលហ្ស៊ិករូបនេះមានសង្ឃឹមបន្តិចហើយក៏ធ្លាប់បាសន្យាគ្នាថានឹងទិញគាត់ដាច់ពីអង់គ្លេសនៅរដូវក្តៅឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top