កីឡា

Amad ដាក់ចិត្តចង់ បន្តជាមួយនឹង Man UTD ទោះមានក្លឹបជាច្រើនចាប់អារម្មណ៍

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal កីឡាករ Amad Diallo បានបន្តធ្វើការបដិសេធជាមួយនឹងក្លឹបមួយចំនួនដែលកំពុងលេងនៅលីគទី២អង់គ្លេសសម្រាប់ការដោះដូរខែមករានេះហើយដាក់ចិត្តដាក់កាយបន្តរស់នៅជាមួយនឹង Man UTD។

ខ្សែប្រយុទ្ធស្លាបរូបនេះគ្មានផែនការក្នុងការចាកចេញពី Man UTD ឡើយនៅខែមករានេះទោះបីជាកុងត្រាខ្ចីជើងក្តីឬកុងត្រាដាច់ក្តីខណៈដែលគាត់បច្ចុប្បន្នមិនមានឳកាសបង្ហាញខ្លួនឲ្យឈុតធំនៅឡើយក្តីក្នុងវ័យ២១ឆ្នាំ។

ទាំង Sunderland និង Birmingham រហូតទៅដល់ក្លឹប Middlesbrough ផងដែលមានលោក Michael Carrick អតីតកីឡាកររបស់ Man UTD កំពុងដឹកនាំផងក៏កីឡាកររូបនេះមិនពេញចិត្តចង់ទៅធ្វើការជាមួយគ្នានោះដែរ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top