កីឡា

Arsenal ពិតជាចង់ខ្ចីជើង Benzema មកជួយក្លឹប

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមធ្វើការព្យាយាមដើម្បីប្រជែងជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីអាចធានាបាននូវកុងត្រាខ្ចីជើងកីឡាករឆ្នើមបារាំងម្នាក់មកពីលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត។

ប្រភពដដែលបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Karim Benzema ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al Itthad នោះបានក្លាយទៅជាគោលដៅដ៏ធំមួយសម្រាប់ក្លឹបទាំងពីរនៅអង់គ្លេសនេះ។

តាមឲ្យដឹងទៀតដែរថាកីឡាករផ្ទាល់ក៏កំពុងមានបំណងក្នុងការចាកចេញពីអារ៉ាប៊ីសាអូឌីតដែរក្រោយពេលទើបបានមកចូលរួមទីនេះពីក្លឹប Real Madrid ទើបបានរយៈពេល៦ខែប៉ុណ្ណោះហើយក្នុងនោះគេដឹងថាសូម្បីតែ Man UTD ក៏បានចាប់អារម្មណ៍ជាមួយនឹងកុងត្រារបស់គាត់ដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top