កីឡា

Benzema ប្រាប់​មូលហេតុ​សម្រេច​ចិត្ត ​ផ្លាស់​ទៅ​លេង ឲ្យក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​

ខ្សែប្រយុទ្ធ​ Karim Benzema បាន​និយាយ​ពី​មូលហេតុ ​ដែល​ធ្វើ​ឲ្យ​គេ​សម្រេច​ទៅ​លេង​នៅ​ក្លឹប​ Al-Ittihad ដែល​ជា​ក្លឹប​នៅ​លីគ​កំពូល ​​អារ៉ាប៊ីសាអ៊ូឌីត​។

Benzema បាន​និយាយ​ថា ​ ៖ «ម៉េច​បាន​ទៅ​លេង​នៅ​​អារ៉ាប៊ីសាអ៊ូឌីត​? ព្រោះ​តែ​ទី​នោះ​ប្រទេស​មូស្លីម ​។ ខ្ញុំ​ជា​​មូស្លីម​ស្រាប់ ​អញ្ចឹង​ហើយ​ខ្ញុំ​តែង​តែ​ចង់​ទៅ​រស់​នៅ​ប្រទេស​មូស្លីម​ បែប​ហ្នឹង​ហើយ​» ។

Benzema នឹង​ផ្លាស់​ទៅ​កាន់​ Al-Ittihad នៅ​រដូវកាល​ថ្មី​នេះ​ ក្រោយ​រួមរស់​ជា​មួយ​ Real Madrid អស់​រយៈពេល​ ១៤រដូវកាល​ ដោយ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ដូច​ជា​ UEFA Champions League, La Liga និង​ Ballon D’or ជា​ដើម​ ៕

Most Popular

To Top