កីឡា

Man UTD សម្រេចថា នឹងមិនចរចា Benzema ទៀត

AFP

យោងតាមការចេញផ្សាយ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបដិសេធ ឳកាសក្នុងការចុះកុងត្រា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ ដែលកំពុងលេង នៅលីគអារ៉ាប់។

Man UTD នឹងមិនចរចាកីឡាករ Karim Benzema បន្តទៀតឡើយ ដើម្បីនាំយកគាត់ចេញពី Al Ittihad មកកាន់ទឹកដីអង់គ្លេស នៅខែមករានេះដោយសារតែកីឡាករ បានទាមទារតម្លៃ ខ្លួនខ្ពស់ពេក។

គួរឲ្យដឹងដែរថាមួយរយៈកន្លងមកនេះ Man UTD មានទំរង់លេងអន់បំផុត ជាពិសេសតំបន់ប្រយុទ្ធ ហើយបច្ចុប្បន្នក្រៅតែពី Sancho បានចាកចេញទៅ Dortmund ហើយនោះ Anthony ក៏មិនដែលអាចរកគ្រាប់បាល់ បានដែររយៈពេល២២ ប្រកួតមកហើយខណៈដែលខ្សែប្រយុទ្ធ Martial រងរបួសផង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top