កីឡា

Chelsea បែរចាប់អារម្មណ៍ ខ្សែប្រយុទ្ធបម្រុង របស់ Aston Villa

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្ហាញនូវ ចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ បម្រុងម្នាក់របស់ក្លឹប Aston Villa ទាំងគួរឲ្យភ្ញាក់ផ្អើល។

ប្រភពដដែលជឿជាក់ថា ក្លឹបយក្សអង់គ្លេសនេះ នឹងធ្វើការចរចានាំយក កីឡាករ Jhon Duran ឲ្យបាននៅខែមករានេះ ហើយយ៉ាងយូរនៅត្រឹមចុងសប្តាហ៍ ក្រោយកីឡាករខ្សែប្រយុទ្ធកូឡំប៊ីរូបនេះ នឹងអាចបង្ហាញខ្លួននៅទីលានទឹកដី Stamford Bridgeជាផ្លូវការ ។

ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្ន Duran ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹប West Ham ផងដែរប៉ុន្តែនាទី ចុងក្រោយនេះ Aston Villa បានបដិសេធកុងត្រាខ្ចីជើង នោះរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top