ព័ត៌មានអន្តរជាតិ
ទីផ្សារបន្ទះឈីបសកលអាច នឹងកើនឡើងដល់ ៥៨៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៤
តូក្យូ៖ នេះបើយោងតាមការព្យាករណ៍ដោយអង្គការឧស្សាហកម្មមួយថា ទីផ្សារវត្ថុធាតុដើមបន្ទះឈីប ពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង ១៣.១ ភាគរយនៅឆ្នាំ ២០២៤ ដល់ចំនួន ៥៨៨.៣៦ ពាន់លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតម្រូវការកើនឡើងសម្រាប់បន្ទះឈីបដែលប្រើសម្រាប់បញ្ញាសិប្បនិម្មិតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ World Semiconductor Trade Statistics ជាអង្គភាពបង្កើតឡើងដោយក្រុមហ៊ុនផលិតបន្ទះឈីបធំៗ បានកែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឲ្យខ្ពស់ជាងនៅឆ្នាំក្រោយ ពីការប៉ាន់ប្រមាណកំណើនពីមុនបានធ្វើឡើងក្នុងខែមិថុនា ១១.៨ ភាគរយ។...