ព័ត៌មានអន្តរជាតិ
ប៉ូលីសជប៉ុន បានបង្ហាញកត់ត្រាករណីរំលោភ បំពានលើកុមារកើនឡើង ខ្ពស់មានជាងករណី ១២៣,០០០ក្នុងឆ្នាំ ២០២៣
តូក្យូ៖ទីភ្នាក់ងារប៉ូលិសជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសជប៉ុនបានជូនដំណឹងដល់មជ្ឈមណ្ឌលសុខុមាលភាពកុមារអំពីចំនួនជនរងគ្រោះដែលត្រូវបានគេសង្ស័យថា មានការរំលោភបំពានចំនួន ១២២ ,៨០៦ នាក់ក្នុងឆ្នាំ ២០២៣ កើនឡើង ៦.១ ភាគរយពីឆ្នាំមុន ចំពេលមានការព្រួយបារម្ភ និងការយល់ដឹងកាន់តែច្រើនអំពីការរំលោភបំពានលើអនីតិជន។ យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារនេះបានឲ្យដឹងថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន២,៣៨៥ លើករណីរំលោភបំពានត្រូវបានធ្វើឡើងដោយប៉ូលីសកាលពីឆ្នាំមុន កើនឡើង ៩.៤ ភាគរយពីឆ្នាំ ២០២២។ ចំនួនកុមារមានអាយុក្រោម ១៨ ឆ្នាំត្រូវបានបញ្ជូនទៅមណ្ឌលសុខុមាលភាពកុមារ...