ព័ត៌មានអន្តរជាតិ
យន្តហោះដំបូងរបស់អាមេរិក ដែលផ្ទុកគ្រាប់រំសេវទំនើបៗ បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះអាមេរិកដំបូង ដែលផ្ទុកគ្រាប់រំសេវបានមកដល់ប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រទេសក្នុងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសលីបង់។ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានចុះចតនៅឯមូលដ្ឋានអាកាស Nevatim នៅវាលខ្សាច់ Negev ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដោយផ្ទុកនូវ “គ្រាប់រំសេវទំនើប” ។ កាលពីថ្ងៃអង្គារផងដែរ...