កីឡា

ឥណ្ឌូនេស៊ីទទួលបានសិទ្ធ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពានរង្វាន់ ពិភពលោកអាយុក្រោម២០ឆ្នាំ សម្រាប់ឆ្នា២០២១

បរទេស: មន្ត្រីសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ហៅកាត់ថា PSSIបាននិយាយនៅថ្ងៃ សុក្រនេះថា ប្រទេសឥណ្ឌូនេស៊ី បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពិភពលោក អាយុក្រោម២១ឆ្នាំសម្រាប់ឆ្នាំ២០២១ជាផ្លូវការហើយ ។

លោក Gatot Widakdo ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ​និងទំនាក់ទំនងអន្តរជាតិ​បាននិយាយថា​ប្រទេសឥណ្ឌូណេស៊ី​ត្រូវបានជ្រើសរើសលើគូប្រជែង​ប្រទេសប្រេស៊ីល​និងប្រទេសប៉េរូ​បន្ទាប់ពីវគ្គបង្ហាញចុងក្រោយ​ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា FIFA នៅទីក្រុងសៀងហៃប្រទេសចិន។

ប្រទេសឥណ្ឌូនេស៊ី​​ ក្លាយជាប្រទេសបេក្ខភាពតែមួយគត់ ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បន្ទាប់ពីមីយ៉ាន់ម៉ា ថៃ បារ៉ែន អារ៉ាប់ និងអេមីរ៉ាតអារ៉ាប់រួម បានដកខ្លួនចេញ ពីដំណើរការសុំសិទ្ធលើកនេះ។

លោក Gatot បានបន្ថែមថាបេក្ខភាព របស់ឥណ្ឌូណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២១ គឺជាផ្នែកមួយនៃផែនការរយៈពេលវែង របស់ខ្លួន ក្នុងការធ្វើជាម្ចាស់ជើងឯក សម្រាប់កីឡាករបាល់ទាត់ ជាន់ខ្ពស់ គឺព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top