កីឡា

កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ បង្ហាញព័ត៌មានលម្អិត នៃពិធីមកដល់ភ្លើង អូឡាំពិក

តូក្យូ៖ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ (Tokyo 2020) បានបង្ហាញព័ត៌មានលម្អិត នៃពិធីមកដល់អណ្ដាតភ្លើង អូឡាំពិក គឺជាព្រឹត្តិការណ៍ដំបូង នៃការបញ្ជូនតភ្លើងអូឡាំពិកតូក្យូ ២០២០ ទាំងមូលនឹងត្រូវ ធ្វើឡើងនៅលើទឹកដីប្រទេសជប៉ុន យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមីនា ពិធីនេះនឹងកត់សម្គាល់ ការមក ដល់នៃប្រទេសជប៉ុន នៃអណ្តាតភ្លើងអូឡាំពិក ពីប្រទេសក្រិក។ នាថ្ងៃទី ១២ ខែមីនា អណ្តាតភ្លើងអូឡាំពិក នឹងត្រូវបានគេបំភ្លឺ នៅទីតាំងប្រវត្តិសាស្ត្រ នៃអូឡាំពិចបុរាណ នៅប្រទេសក្រិក បន្ទាប់ពីការបញ្ជូនតភ្លើង អូឡាំពិចរយៈពេលមួយសប្តាហ៍ នៅប្រទេស ក្រិក ពិធីប្រគល់ដៃអណ្ដាតភ្លើង នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Panathenaic ក្នុងទីក្រុងអាតែននៅថ្ងៃទី ១៩ ខែមីនា។

ភ្លើងនឹងទៅដល់ប្រទេសជប៉ុន ដាក់នៅមូលដ្ឋានអាកាស JASDF Matsushima ក្នុងខេត្ត Miyagi កាលពីថ្ងៃទី ២០ ខែមីនា នៅពេលមកដល់ប្រទេសជប៉ុន ទីក្រុងតូក្យូ ២០២០ នឹងរៀបចំពិធីមកដល់ ដើម្បីស្វាគមន៍ភ្លើង។

ប្រជាជនៗក្នុងស្រុកមកពីទីក្រុង អ៊ីស៊ីហ៊ីណូម៉ា ទីក្រុងហ៊ីសាស៊ី – ម៉ាសាស៊ីម៉ា និងអូហ្គាហ្គាវ៉ា ក្នុងខេត្តមីយ៉ាហ្គានឹងស្វាគមន៍អណ្តាតភ្លើងអូឡាំពិកជានិមិត្តរូប។

Tadahiro Nomura និង Saori Yoshida នឹងបំពេញតួនាទី ក្នុងការបញ្ជូនអណ្តាតភ្លើង អូឡាំពិក ពីប្រទេសក្រិក ទៅកាន់ប្រទេសជប៉ុន រួមជាមួយតំណាងទីក្រុងតូក្យូ ២០២០ ។

ក្នុងអំឡុងពេលនៃពិធីមកដល់ ពួកគេនឹងមានទំនួលខុសត្រូវ ក្នុងការបង្ហាញអណ្តាត ភ្លើង នៅក្នុងរូបរាងដំបូងរបស់វា នៅលើដីជប៉ុន៕

ដោយ៖លី ភីលីព

Most Popular

To Top