កីឡា

មីយ៉ាន់ម៉ា កក់កៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃប្រកួតកីឡា SEA GAMES 2019 នៅហ្វីលីពីនមុនគេក្នុងពូល

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល២ទល់១នាថ្ងៃទី២ ខែធ្នូ ២០១៩។

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន និងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ជាក្រុមដែលមាន៤ពិន្ទុដូច្នេះទំាង៣ ក្រុមត្រូវប្រជែងគ្នាដើម្បីដណ្តើមកៅអីមួយ សម្រាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា។

សម្រាប់ការប្រកួតចុងក្រោយក្រុម បាល់ទាត់ជម្រើសជាតិកម្ពុជាប៉ះក្រុមបាល់ទាត់ ជម្រើសជាតិម៉ាឡេស៊ី រីឯក្រុមបាល់ទាត់ជម្រើសជាតិ ហ្វីលីពីនប៉ះក្រុមបាល់ទាត់ជម្រើសជាតិទីម័រ។ ដោយឡែកក្រុមម្ចាស់ផ្ទះហ្វីលីពីនមាន ឳកាសច្រើនក្នុងការដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារតែក្នុងចំណោម៥ក្រុម គឺក្រុមទីម័រខ្សោយជាងគេ៕
ដោយ៖លី ភីលីព

Most Popular

To Top